ពាក្យសម្តីផ្អែមល្ហែមបំផុតដែលមនុស្សប្រុសតែងតែនិយាយនោះគឺថា “ទាល់តែមានរូបអូនទើបបេះដូងបងលោតមានចង្វាក់ត្រឹមត្រូវវិញ”។ ប៉ុន្តែបើសិនជាអ្នកមិនបានខ្វល់ ឬយកចិត្តទុកដាក់ទៅលើសរីរាង្គដ៏សំខាន់នេះទេ ជីវិតស្នេហារបស់អ្នកអាចនឹងរងការប៉ះពាល់បាន ជាពិសេសក្នុងពេលឡើងគ្រែតែម្តង។ មែនហើយ ជំងឺបេះដូងជាច្រើនអាចធ្វើឲ្យជីវិតផ្លូវភេទរងការប៉ះពាល់ច្រើន។ ចូរចាមថា ជីវិតផ្លូវភេទរបស់អ្នកគឺអាស្រ័យទៅលើសុខភាពបេះដូងសរសៃឈាម។ រាល់បញ្ហាដែលកើតមានអាចធ្វើឲ្យលំហូរឈាមទៅកាន់សរីរាង្គប្រដាប់ភេទប៉ះពាល់ ដែលអាចជះឥទ្ធិពលកាន់តែអាក្រក់លើជីវិតផ្លូវភេទ។ កាលណាលំហូរឈាមទៅសរីរាង្គផ្លូវភេទកាន់តែតិច នោះនឹងធ្វើឲ្យលិង្គមិនអាចងើបរួច ឬមិនអាចរក្សាភាពរឹងរបស់លិង្គបាន។
ខាងក្រោមនេះគឺជាទាក់ទងនឹងសរសៃឈាមដែលវាគ្រប់គ្រាន់នឹងធ្វើឲ្យជីវិតផ្លូវភេទរបស់បុរសស្ទើរតែគ្រប់រូបរងកម្មបានបើសិនជាមិនមានដំណោះស្រាយឆាប់ៗ៖
- ជំងឺក្រិនរឹងសរសៃឈាម (Atherosclerosis)
- ជំងឺលើសសម្ពាធឈាម
- កូឡេស្តេរ៉ុលក្នុងឈាមឡើងខ្ពស់
- សូមបញ្ជាក់ថា ជំងឺទាំងអស់ខាងលើស្តាប់មើលទៅដូចជាសាមញ្ញៗទេ តែវាមិនត្រឹមតែធ្វើឲ្យលំហូរឈាមទៅសរីរាង្គភាពថយចុះ និងលិង្គមិនព្រមឡើងរឹងទេ ប៉ុន្តែវាត្រូវបានគេចាត់ទុកថាជាឃាតករឈាមត្រជាក់ថែមទៀត៕
0 comments:
Post a Comment