មនុស្សប្រុសច្រើនតែខ្វាយខ្វាល់ជានិច្ចចំពោះទំហំលិង្គរបស់ខ្លួន ហើយក៏ជាការបារម្ភដ៏ធំមួយផងដែរថា ខ្លាចលិង្គពួកគេមានទំហំតូចខុសគេ។ មានជំនឿ និងការយល់ច្រឡំច្រើនណាស់អំពីទំហំលិង្គដែលកំពុងតែកើតឡើងលើប្រជាជនខ្មែរយើងនាពេលបច្ចុប្បន្ន ជាពិសេសយុវវ័យក្មេងៗតែម្តង។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាអ្វីដែលអ្នកវិទ្យាសាស្ត្រ ក៏ដូចជាអ្នកជំនាញនិយាយអំពីទំហំលិង្គរបស់មនុស្សប្រុស ហើយក៏ជារឿងគួរឲ្យភ្ញាក់ផ្អើលដែរនៅពេលបានដឹងរឿងពិតទាំងនេះ។
ជឿទេថា ម្រាមដៃរបស់បុរសអាចជាការប៉ាន់ស្មានដ៏ល្អមួយដែលថាលិង្គរបស់គាត់ធំឬអត់! តាមការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Asian Journal of Andrology កាលពីឆ្នាំ២០១១ បានរកឃើញថា មធ្យមភាគនៃប្រវែងម្រាមចង្អុលប្រៀបធៀបនឹងម្រាមនាងដៃរបស់មនុស្សប្រុសគឺជាប់ទាក់ទងនឹងទំហំរបស់លិង្គគាត់តែម្តង។ អ្នកស្រាវជ្រាវជនជាតិកូរ៉េនិយាយថា កាលណាម្រាមនាងដៃកាន់តែវែង និងម្រាមចង្អុលកាន់តែខ្លី គឺជាសញ្ញាបញ្ជាក់ថា បុរសនោះមានលិង្គវែង។
បុរស និងស្ត្រីជាច្រើនគិតថា វាមានទំនាក់ទំនងគ្នាមួយរវាងទំហំស្បែកជើង និងទំហំលិង្គរបស់បុរស។ យ៉ាងណាមិញ ការសិក្សាបានរកឃើញទៀតថា វាមិនមានទំនាក់ទំនងពិតប្រាកដណាមួយឡើយរវាងទំហំប្រអប់ជើងរបស់បុរស និងលិង្គរបស់គាត់។ ដូច្នេះសម្រាប់ស្ត្រីវិញ បើសិនជាបុរសមានប្រអប់ជើងធំ ចូរកុំយល់ថា គាត់នឹងមានលិង្គធំឲ្យសោះ។
ស្ត្រីជាច្រើនជឿថា បើសិនជាបុរសនោះខ្ពស់ លិង្គគាត់ក៏វែងជាងធម្មតាដែរ។ យ៉ាងណាមិញ អ្នកជំនាញខាងជំងឺផ្លូវភេទនិយាយថា រឿងនេះគ្រាន់តែជាការយល់ច្រឡំមួយប៉ុណ្ណោះ។ ប្រវែងរបស់លិង្គគឺគ្មានអ្វីទាក់ទងនឹងកម្ពស់ ឬទម្ងន់របស់បុគ្គលនោះឡើយ។
ការយល់ច្រឡំដ៏ពេញនិយមមួយទៀតនោះគឺថា បុរសដែលប្រអប់ដៃធំក៏មានប្រវែងលិង្គវែងជាងធម្មតាដែរ។ ប៉ុន្តែ រឿងនេះគ្រាន់តែជាជំនឿមិនត្រឹមត្រូវ ហើយក៏ខុសឆ្ងាយពីការពិតដែរ៕
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment