ស្នាមផ្លែគឺជាស្លាកស្នាមមួយដែលបានបន្សល់ទុកនៅលើស្បែករបស់អ្នក បន្ទាប់ពីស្បែករបស់លោក អ្នកទទូលរងនូវរបួសដោយប្រការណាមូយ ។ ជាទូទៅ ការព្យាបាលស្នាមផ្លែនេះ នៅតាមហាងកែ សម្ផស្សមួយចំនួនមានតម្លៃថ្លៃ ។ ប៉ុន្តែ វិធីសាស្ត្រខាងក្រោមនេះ អាចជូយលុបបំបាត់ស្នាមផ្លែពីស្បែក របស់អ្នកបានដោយមិនចាំបាច់ចំណាយលុយច្រើននោះទេ។
១.ទឹកឃ្មុំ
យកទឹកឃ្មុំសុទ្ធមកលាបលើស្នាមផ្លែរបស់អ្នក ពីរដងក្នុងមួយថ្ងៃ ហើយលាបប្រហែលជា បី បួន សប្តាហ៍ អ្នកនិងទទួលបានលទ្ធផល។
២.ម្សៅសូដា
លាយម្សៅសូដាមួយស្លាបព្រាកាហ្វេ ជាមួយទឹកអុកស៊ីសែនបីស្លាបព្រាកាហ្វេ ហើយថែមទឹកធម្មតា បន្តិចឲ្យវាខាប់។ យកវាមកលាបលើស្នាមផ្លែរបស់អ្នក បី ឬបួនដងក្នុងមួយថ្ងៃ។ ពេលលាបត្រូវយក សំឡីមករុំវាឲ្យជិតហើយទុកពី 15 ទៅ 20 នាទី។ អ្នកនិងទទួលបានលទ្ធផលក្នុងរយៈពេល ពីរ ឬ បី សប្តាហ៍។
៣.ខ្ទឹមស
យកខ្ទឹមស មកបុកឲ្យម៉ត់ឲ្យវាមានទឹក ហើយយកទឹកនោះមកលាបលើស្នាមផ្លែរបស់អ្នក ទុករយៈ ពេលពី 10 ទៅ 15នាទី។
៤.ទឹកផ្កាកូលាប និងដើមច័ន្ទន៍
យកម្សៅឈើច័ន្ទន៍មួយស្លាបព្រាការហ្វេលាយជាមួយនិងទឹកផ្កាកូលាបកូរវាឲ្យខាប់។ លាងស្នាមផ្លែ របស់អ្នកឲ្យស្អាត ជូតឲ្យស្ងួត ហើយយកម្សៅខាប់ខាងលើមកលាបលើស្នាមផ្លែរបស់អ្នក។ អ្នកនិង ទទួលបានលទ្ធផលក្នុងរយៈពេលពីរខែ។
៥.ថ្នាំអាស្ពីរីន
យកថ្នាំអាស្ពីរីនមួយគ្រាប់ហើយពុះវាជា បី ឬ បួនចំណែក ហើយយកមួយចំណែកមកកិនឲ្យម៉ត់ជា ម្សៅលាយជាមួយនិងទឹកបន្តិចហើយលាបវាលើស្នាមផ្លែរបស់អ្នករាងរាល់ថ្ងៃរហូតទាល់តែបាត់ស្នាម។
៦. ប្រទាលកន្ទុយក្រពើ
យកប្រទាលកន្ទុយក្រពើស្រស់មកលាបលើស្នាមផ្លែរបស់អ្នក ហើយទុកវាពី 15 ទៅ 20 នាទី។លាប ប្រហែលជា បី បួនដងក្នុងមួយថ្ងៃរហូតទាល់តែបាត់ស្នាម។
៧.ទឹកខ្មះផ្លែប៉ោម
យកទឹកខ្មះដែលធ្វើពីផ្លែប៉ោមមកលាបលើស្នាមផ្លែ ហើយទុកវាឲ្យស្ងួតរយៈពេល 15 នាទី។ អ្នកអាច លាបប្រហែលជា បី បួនដងក្នុងមួយថ្ងៃរហូតទាល់តែបាត់ស្នាម។
៨.ក្រូចឆ្មា
យកទឹកក្រូចឆ្មាមកលាបលើស្នាមផ្លែ ហើយទុករយៈពេល 30 នាទី។ អ្នកអាច លាបប្រហែលជា បី បួនដងក្នុងមួយថ្ងៃរហូតទាល់តែបាត់ស្នាម។
៩. ប្រេងផ្កាឡាវេនឌ័
យកប្រេងផ្កាឡាវេនឌ័មកលាបលើស្នាមផ្លែឲ្យបានទៀងទាត់រហូតទាល់តែបាត់ស្នាម។
១០. ម្សៅ Fuller’s Earth
លាយម្សៅ Fuller’s Earth មួយស្លាបព្រាការហ្វេ ជាមួយនិងទឹកក្រូចឆ្មាមួយស្លាបព្រាការហ្វេ ហើយថែម ទឹកផ្កាកូលាបមួយស្លាបព្រាការហ្វេកូរវាឲ្យខាប់ ។ ហើយយកម្សៅខាប់នេះមកលាបលើស្នាមផ្លែរបស់ អ្នកឲ្យបានទៀងទាត់រហូតទាល់តែបាត់ស្នាម៕
Home / ចំណេះដឹង
/ វិធីលុបបំបាត់ស្នាមផ្លែ លើស្បែក និងផ្ទៃមុខរបស់អ្នកដោយប្រើវីធីងាយៗ(មាន១០ចំណុចសម្រាប់ជ្រើសរើស)
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment