ចំណេះដឹង

ផ្ទៃមុខ​អ្នក​នឹង​ស ម៉ត់​រលោង​គួរឱ្យ​ទាក់ទាញ​ដោយសារ ២ ជំហ៊ាន​នេះ (មាន​វីដេអូ)

មិនថា​ជា​បុរស ឬ​នារី​ទេ​សុទ្ធតែ​ចង់​បាន​ស្បែក​មុខ​ស ម៉ត់​រលោង​ស្អាត មាន​ភាពទាក់ទាញ ។ ហេតុ​នេះ យើង​នឹង​បង្ហាញ​អ្នក​ពី​វិធី​ងាយៗ ២ យ៉ាង​ធ្វើឱ្យ​ផ្ទៃមុខ​ស រលោង​ភ្លឺថ្លា ។ មិនតែ​ប៉ុណ្ណោះ វា​ក៏​អាច​ជួយ​ដោះស្រាយ​បញ្ហា​កើត​មុន មុខ​ប្រហោង និង​ធ្វើឱ្យ​ផ្ទៃមុខ​អ្នក​ស្រស់​ស្អាត​ក្មេង​ជាងវ័យ ។

ជំហ៊ាន ១ ម៉ាស់​ធ្វើឱ្យ​ស្បែក​មុខ​ស
គ្រឿងផ្សំ

==>ម្សៅ​ពោត ២ ស្លាបព្រាបាយ
==>ម្សៅ​អង្ករ ២ ស្លាបព្រាបាយ
==>ទឹកដោះគោ​ឆៅ ៨ ស្លាបព្រាបាយ ។

ការណែនាំ
កូរ​ធាតុផ្សំ​ទាំងអស់​បញ្ចូលគ្នា​រហូតដល់​ទទួល​បាន​ក្រែមខាប់ ។ ប្រើ​វា​លាប​លើ​ផ្ទៃមុខ​របស់​អ្នក ហើយ​រង់ចាំ​រហូតដល់​វា​ស្ងួត ។

ជំហ៊ាន ២ ប្រើទឹ​កដោះពពែ​លើ​ផ្ទៃមុខ
យក​ទឹកដោះពពែ ១/២ ពែង បន្ទាប់មក​ប្រើ​ដុំស្បៃ​ជ្រលក់​ចូល​ទឹកដោះពពែ​នេះ រួច​បិត​លើ​ផ្ទៃមុខ​របស់​អ្នក ។ រង់ចាំ​រយៈពេល ២០ នាទី បន្ទាប់មក​ទៀត ប្រើ​ក្រដាស​សើម​ជូត​សម្អាត​ផ្ទៃមុខ​ចេញ ។ ក្រោយមក​ទៀត លាង​សម្អាត​ផ្ទៃមុខ​នឹង​ទឹកត្រជាក់ ។
ប្រើ​វិធីសាស្ត្រ​មួយ​នេះ​ជារៀងរាល់​ថ្ងៃ​រយៈពេល ១ សប្តាហ៍ ៕

About Unknown

0 comments:

Post a Comment

Powered by Blogger.