តាមការសិក្សាបានរកឃើញថា បុរសដែលអាចទទួលបានការឈានដល់ចំណុចកំពូលក្នុងពេលរួមភេទគ្រប់ពេលទាំងអស់ក្រោយពីរួមភេទរួច។ ម្យ៉ាងវិញទៀត សម្រាប់ការឈានដល់ចំណុចកំពូលរបស់មនុស្សស្រីវិញអាចជារឿងមួយពិបាកនឹងស្វែងយល់ខ្លាំងណាស់។ ស្ត្រីអាចទទួលបានចំណុចកំពូលក្នុងពេលរួមភេទបាន ដោយផ្ទាល់ ឬដោយប្រយោល ប៉ុន្តែមនុស្សភាគច្រើនមិនបានដឹងសោះថា មនុស្សស្រីអាចមានពិសោធន៍ខាងទទួលបានចំណុចកំពូលក្នុងពេលរួមភេទច្រើនប្រភេទខុសៗគ្នានោះទេ។ យ៉ាងណាមិញ ការឈានដល់ចំណុចកំពូលក្នុងពេលរួមភេទ ៦យ៉ាងដែលស្ត្រីអាចទទួលបានភ្លាមៗក្រោយពីមានការភ្ញោចលើរាងកាយនាងបានត្រឹមត្រូវ។ តើវាមានអ្វីខ្លះទៅ?
ការឈានដល់ចំណុចកំពូលតាមរយៈការភ្ញោចនៅស្បែក
តាមការសិក្សាកាលពីឆ្នាំ ២០១៤ ដែលបានចុះផ្សាយក្នុងសារព័ត៌មាន Frontiers in Psychology បានរកឃើញថា ចម្រៀងអាចធ្វើឲ្យមនុស្សយើងព្រឺសម្បុលបាន ព្រោះតែវាភ្ញោចដល់ការឆ្លើយចំពោះរាងកាយមនុស្សយើងយ៉ាងខ្លាំង។ អ្នកស្រាវជ្រាវបានហៅអារម្មណ៍នេះថា ការឈានដល់ចំណុចកំពូលតាមរយៈការភ្ញោចលើស្បែក។ ដូច្នេះសូមកុំមើលងាយថាមពលនៃសម្លេងចម្រៀងឲ្យសោះ។ ដូច្នេះចូរប្រាកដថា អ្នកបានចាក់ចម្រៀងអន្លង់អន្លោចខ្លះផងក្នុងពេលរួមភេទនៅពេលក្រោយ។
ការឈានដល់ចំណុចកំពូលដោយការភ្ញោចលើសេរ (Clitoris)
នេះគឺជាការឈានដល់ចំណុចកំពូលដែលមានការពេញនិយម និងកើតមានជាញឹកញាប់បំផុតសម្រាប់មនុស្សស្រី។សេរ ត្រូវបានគេស្គាល់ថាជាបណ្តុំនៃចុងសរសៃប្រសាទរហូតដល់ ៨០០០សរសៃ ហើយក៏ជាកន្លែងដែលមានរំញោចខ្លាំងបំផុតដែរ។ សម្រាប់ក្បាច់រួមភេទ មនុស្សប្រុសនៅពីលើស្រី និងការប្រើដៅភ្ញោចកន្លែងនេះ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយក្នុងការជួយឲ្យខាងស្រីទទួលបានចំណុចកំពូលមួយនេះ។
ការឈានដល់ចំណុចកំពូលតាមរយៈភ្ញោចនោទ្វារមាស
មានស្ត្រីតិចតួចណាស់ដែលអាចទទួលបានចំណុចកំពូលតាមរយៈការភ្ញោចនៅទ្វារមាស ប៉ុន្តែការសិក្សាបានរកឃើញថា ប្រហែលស្ត្រី ៣០ភាគរយប្រាប់ឲ្យដឹងថា ពួកគេធ្លាប់ទទួលបានចំណុចកំពូលប្រភេទនេះ។
ការឈានដល់ចំណុចកំពូលប្រភេទ Blended
ការឈានដល់ចំណុចកំពូលប្រភេទនេះគឺជាការផ្សំគ្នានៃអារម្មណ៍ចំណុចកំពូលពីការភ្ញោចនៅទ្វារមាសផង និងសេរផង។ ដើម្បីទទួលបានអារម្មណ៍ប្រភេទនេះ ចូរចាប់ផ្តើមជាមួយនឹងការបរបោសអង្អែលមុនពេលរួមភេទឲ្យបានច្រើនដូចជា ការថើប ការស្ទាប់អង្អែល និងការម៉ាស្សាលើដងខ្លួនគ្នាទៅវិញទៅមក។ សម្រាប់ក្បាច់រួមភេទដែលងាយនឹងទទួលបានអារម្មណ៍មួយនេះគឺខាងស្រីអង្គុយនៅពីលើតែម្តង។
ការឈានដល់ចំណុចកំពូលតាមរយៈរន្ធគូថ
មែនហើយ វាពិតជាអាចធ្វើឲ្យស្ត្រីមួយចំនួនទទួលបានចំណុចកំពូលដែរក្នុងពេលរួមភេទតាមរន្ធគូថ។ តើវាកើតឡើងដូចម្តេចទៅ? រឿងនេះអាចនិយាយថា ជាការភ្ញោចដោយប្រយោលទៅលើតំបន់ G-spot ដែលស្ថិតនៅជញ្ជាំងខាងមុខនៃទ្វារមាស និងរន្ធគូថ។ យ៉ាងណាមិញ យកល្អគួរតែចាំថា មិនមែនស្ត្រីទាំងអស់សុទ្ធតែអាចទទួលបានការឈានដល់ចំណុចកំពូលប្រភេទនេះក្នុងពេលរួមភេទតាមរន្ធគូថឡើយ តែក៏មានស្ត្រីជាច្រើនរអ៊ូអំពីការឈឺចាប់ និងគ្មានផាសុកភាពដែរ។
ការឈានដល់ចំណុចកំពូលដោយការភ្ញោចនៅក្បាលសុដន់
ក្បាលសុដន់របស់មនុស្សស្រីជាកន្លែងដែលមានរំញោចបំផុតដោយសារតែវាបង្កប់នូវចុងសរសៃប្រសាទជាច្រើន។ ស្ត្រីជាច្រើនអាចទទួលបានការឈានដល់ចំណុចកំពូលនេះបាននៅពេលពួកគេត្រូវបានដៃគូភ្ញោចលើក្បាលសុដន់បានត្រឹមត្រូវទាំងប្រើមាត់ និងដៃ។ យ៉ាងណាមិញ ការដែលប្រើកម្លាំងខ្លាំងពេក និងប្រើធ្មេញខាំ អាចបង្កជាផលប៉ះពាល់ច្រើនទៅវិញទេ។ ដូច្នេះ ចូរចាំថា ត្រូវធ្វើវាដោយថ្នមៗ និងសួរនាងថាចង់បានការភ្ញោចនៅលើក្បាលសុដន់នាងឬអត់៕
ប្រភព៖ health.com.kh
Home / សុខភាព
/ អានអត្ថបទនេះរួច អ្នកនឹងដឹងថា សិចសម្រាប់មនុស្សស្រីខ្លាំងជាងមនុស្សប្រុសប៉ុណ្ណា
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment