- បើសិនជាអ្នកមានជំងឺឬសដូងបាត ឬបញ្ហាសុខភាពទាក់ទងនឹងរន្ធគូថដូចជា រហែកក្រសាលគូថ ឬបូសអន្ទង់ អ្នកត្រូវតែចៀសវាងការរួមភេទតាមរន្ធគូថតែម្តង ព្រោះវាអាចនឹងធ្វើឲ្យអាការៈជំងឺកាន់តែធ្ងន់ធ្ងរ និងឈឺចាប់ខ្លាំងផង។
- ចូរចៀសវាងការរួមភេទតាមរន្ធគូថបើសិនជាអ្នកមិនបានបន្ទោបង់សោះ។ គូសង្សាជាច្រើនបានបញ្ចប់នូវបទពិសោធន៍ដ៏គួរឲ្យខ្ពើមនេះខណៈពេលដែលកំពុងតែសាកល្បងវិធីរួមភេទតាមរន្ធគូថ ព្រោះវានឹងធ្វើឲ្យលេចលាមកមកខាងក្រៅ និងបង្កជាភាពស្អុយ និងចង់ក្អួតកើតមានផង។ ចូរចាំថា ត្រូវលាងសម្អាតរាងកាយជានិច្ចដើម្បីចៀសផុតពីការបង្ករោគទាំងមុនពេល និងក្រោយពេលរួមភេទតាមរន្ធគូថ។
- មិនត្រូវរួមភេទតាមរន្ធគូថដើម្បីអាចជួយស្តារទំនាក់ទំនងស្នេហាររបស់អ្នកឡើយ។ បើសិនជាដៃគូចេះតែចង់សាកល្បងការរួមភេទប្រភេទនេះ ហើយអ្នកមិនមានផាសុកភាពក្នុងការផ្តល់ឲ្យ មិនត្រូវព្យាយាមធ្វើវាឡើយ។ ចូរចាំថា ចូររួមភេទតាមរន្ធគូថនៅពេលដែលអ្នកពិតជាចង់ និងមិនឲ្យខាងប្រុសដាក់សម្ពាធដល់អ្នកដើម្បីធ្វើវាឡើយ។
- មិនត្រូវភ្លេចប្រើទឹករំអិលជំនួយផង។ បើសិនជាអ្នករួមភេទតាមរន្ធគូថដោយមិនមានការប្រើជំនួយពីទឹករំអិលទេនោះ វានឹងបង្កជាការឈឺចាប់ខ្លាំង និងមិនមានផាសុកភាពឡើយ។
- កុំប្រើស្រោមអនាម័យដដែលសម្រាប់រួមភេទតាមទ្វារមាសហើយ យកទៅបន្តក្នុងរន្ធគូថទៀត។ រឿងនេះអាចបណ្តាលឲ្យមានការបង្ករោគក្នុងទ្វារមាសដោយសារតែបាក់តេរីក្នុងរន្ធគូថ។ ចូរប្រាកដថា ដៃគូចង់ឲ្យលិង្គរបស់គត់ស្អាតល្អសិនមុនពេលរួមភេទតាមទ្វារមាស ក្រោយពីតាមរន្ធគូថរួច។
- ការដែលមិនបានប្រើស្រោមអនាម៏យក្នុងពេលរួមភេទតាមរន្ធគូថ អាចបណ្តាលឲ្យឆ្លងជំងឺកាមរោគបាន ដូចជាជំងឺប្រមេះទឹកថ្លា ប្រមេះទឹកបាយ និងជំងឺអេដស៍ជាដើម។ ស្ត្រីដែលសាងកំហុសនេះគឺគិតថា ស្រោមអនាម័យគឺគ្មានប្រយោជន៍ ព្រោះការរួមភេទតាមរន្ធគូថមិនបង្កឲ្យនាងមានផ្ទៃពោះទេ ប៉ុន្តែវានឹងប្រឈមខ្លាំងនឹងជំងឺកាមរោគទៅវិញ៕
កំហុសអំពីការរួមភេទតាមរន្ធគូថដែលស្ត្រីគ្រប់រូបគួរតែចៀសវាង
រឿងនេះមិនមែននិយាយតែចំពោះអ្នកដែលរួមភេទចំពោះមនុស្សភេទដូចគ្នាឡើយ ទោះបីជាភេទផ្ទុយគ្នាក៏ដោយក៏អញ្ចឹងដែរ។ យ៉ាងណាមិញ មានបុរសច្រើនណាស់ដែលចង់សាកល្បងវិធីរួមភេទមួយនេះ។ បើសិនជាអ្នកកំពុងតែគិតគូរអំពីការផ្តល់ក្បាច់រួមភេទតាមរន្ធគូថដល់ដៃគូសាកល្បងនោះ យកល្អគួរតែចៀសវាងនូវកំហុសដូចខាងក្រោមនេះដើម្បីសុខភាពល្អទាំងអស់គ្នា។ ចូរចាំថា ការរួមភេទតាមរន្ធគូថមិនមែនជារឿងធម្មតាឡើយ ដូច្នេះការសាកល្បងវិធីមួយនេះគឺប្រឈមមុខខ្លាំងណាស់។
0 comments:
Post a Comment