ការសិក្សាបានបង្ហាញថា បើមិនការពារ ឬព្យាបាលឲ្យជាទេ ជំងឺកាមរោគដែលកើតលើស្រ្តី នឹងមានផលវិបាកធ្ងន់ធ្ងរ ជាងលើបុរសភេទ។
ខាងក្រោមនេះ គឺជាវិធីការពារ ៖
- ទៅពិនិត្យសុខភាពភ្លាម ប្រសិនបើអ្នកសង្កេតឃើញការផ្លាស់ប្តូរ ឬមានអ្វីប្លែកលើរាងកាយរបស់អ្នក ជាពិសេសប្រដាប់ភេទ
- សាកសួរ និងពិភាគ្សាអំពីបញ្ហានេះជាមួយដៃគូ
- ការរួមភេទតាមមាត់ ក៏អាចធ្វើឲ្យអ្នកកើតជំងឺកាមរោគបានដែរ ដូច្នេះ ត្រូវចេះការពារគ្រប់ចំណុច
- ជំងឺកាមរោគ នឹងធ្វើឲ្យអ្នកប្រឈមកាន់តែខ្លាំង ទៅនឹងជំងឺអេដស៍
- ស្រោមអនាម័យ អាចជួយការពារអ្នកបាន
- បញ្ឈប់ការរួមភេទ បើអ្នកមានជំងឺអ្វីមួយ ជាពិសេសជំងឺប្រដាប់ភេទ ដូចជាធ្លាក់ស រើម រមាស់ ឬអាលែកស៊ីជាដើម
- ជំងឺកាមរោគ ពេលខ្លះមិនមានចេញរោគសញ្ញានោះទេ ដូច្នេះ អ្នកត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់៕
ប្រភព៖ health.com.kh
0 comments:
Post a Comment