ខ្ញុំអាយុ ១៣ឆ្នាំ ហើយក៏បានរកឃើញមានដុំទន់តូចមួយនៅពងស្វាសខាងស្តាំរយៈពេលពីរឆ្នាំមកហើយ។ ការនោម ការចេញទឹកកាម និងអ្វីៗហាក់បីដូចជាធម្មតាទាំងអស់។ មិនមានការឈឺអ្វីទាំងអស់ តែកាលពីអាយុ ៤ឆ្នាំ ខ្ញុំធ្លាប់មានគីសតូចមួយនៅកន្លែងនោះ ហើយយកចេញបាត់ហើយ។ អ្វីដែលជាបញ្ហាបន្ថែមគឺមុខខ្ញុំមានមុនច្រើនណាស់។
ជំងឺមុនគឺជាអាការៈរលាកមួយប្រភេទដែលកើតឡើងទៅលើក្រពេញសេប៉ូម និងគល់រោម។ ចំពោះដំបៅរបស់វាច្រើនតែអាចកើតមាននៅលើមុខ ក និងទ្រូង។ ប៉ុន្តែវាក៏អាចកើតមាននៅតំបន់ប្រដាប់ភេទដែរ សូម្បីតែថង់ពងស្វាសក៏ចៀសមិនផុតដែរ។
សរុបមក អាការៈរបស់អ្នកគឺមិនមានអ្វីធ្ងន់ធ្ងរទេ ប៉ុន្តែវិធីសាស្ត្រតែមួយគត់ដើម្បីច្បាស់ថាវាយ៉ាងម៉េចនោះ គឺទាល់តែឲ្យគ្រូពេទ្យពិនិត្យ។ ខណៈពេលដែលអ្នកនិយាយអំពីរឿងនេះជាមួយគ្រូពេទ្យអំពីបញ្ហាមុននៅលើផ្ទៃមុខ អ្នកគួរតែអាចលើកបញ្ហានៅលើពងស្វាសប្រាប់គាត់បានដែរ៕
ប្រភព៖ health.com.kh
Home / សុខភាព
/ មានអារម្មណ៍ថា ដូចមានដុំទន់ៗនៅក្នុងពងស្វាស តើវាជាអ្វីទៅ? ចង់ដឹងច្បាស់តោះអានទាំងអស់គ្នា
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment