- លើកលែងតែប្រដាប់ភេទបុរស តូចជាង ១០ សង់ទីម៉ែត្រ ទើបហៅថាតូច ប៉ុន្តែ បុរសភាគច្រើន ដែលមានទំហំ ១២ ទៅ ១៤ សង់ទីម៉ែត្រ ហើយ នៅតែថារបស់ខ្លួនឯងតូចទៀត។
- បើនៅតែគិតថាតូចទៀត ចូរពិគ្រោះជាមួយអ្នកជំនាញផ្លូវចិត្ត។
- បើដៃគូរបស់អ្នករអ៊ូថា ប្រដាប់របស់អ្នកតូច ប៉ុន្តែ តាមពិតវាវែងជាង ១០ សង់ទីម៉ែត្រ អឺញ្ចឹង គឺនាងទេ ដែលជាអ្នកមានបញ្ហា។
- ចុះបើអ្នកតូចជាង ១០ សង់ទីម៉ែត្រ មែន ... កុំព្រួយ មានវិធីសាស្ត្រ និងក្បាច់រួមភេទច្រើនណាស់ ដែលអាចធ្វើឲ្យអ្នក និងដៃគូនៅតែអាចរួមភេទ ប្រកបដោយសេចក្តីសុខដដែលហ្នឹង។
- ត្រូវចងចាំថា ភាពសុខស្រួល កើតចេញពីកត្តាជាច្រើនផ្សេងទៀត (ការបបោសអង្អែល ការប្រើមាត់ ការនិយាយគ្នា) ដូច្នេះ វាមិនចាំបាច់ពឹងទាំងស្រុង ទៅលើទំហំនោះឡើយ។
- ក្រែម និងថ្នាំជំនួយ? វាមិនមានសុវត្ថិភាព និងប្រសិទ្ធភាព ដូចដែលអ្នកចង់នោះទេ ដូច្នេះ អ្នកគួរតែផ្តល់ទំនុកចិត្ត និងពឹងពាក់លើសមត្ថភាព និងបច្ចេកទេសរបស់អ្នកវិញទៅ។៕
ប្រភព៖ health.com.kh
0 comments:
Post a Comment