សាហាវព្រៃផ្សៃណាស់! ខឹងប្រពន្ធស្ដីបន្ទោសរឿងមានប្រពន្ធចុង ទាញកាំបិតកាប់ប្រពន្ធជាបីកំណាត់ រួចអូសទម្លាក់ទឹក
អន្តរជាតិ៖ ករណីឃាតកម្មសែនរន្ធត់និងឃោឃៅមួយបានកើតឡើង នៅជាយទីក្រុងយ៉ាងហ្គូនប្រទេសភូមាគឺស្ត្រីវយ័៤០ឆ្នាំម្នាក់ ត្រូវប្តីតិរិច្ឆានខឹងគាត់រករឿងស្តីបន្ទោសថា មានប្រពន្ធចុងមិនជួយមើលថែគ្រួសារឈ្លោះគ្នាខ្លាំងទាញកាំបិតសំលាប់ ដោយកាប់ជាកង់ៗរួចអូរយកទៅទំលាក់ចោលក្នុងទឹកអូរមួយកន្លែងស្ថិតនៅក្រោយផ្ទះ ដើម្បីបំបាត់ដាន ហើយក្រោយធ្វើសកម្មភាពរួចប្តីបានរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងប្រហែលជាម៉ោង១០ព្រឹកថ្ងៃទី១៣ខែមេសាឆ្នាំ២០១៧ ហើយរហូតដល់ម៉ោង១១និង៤៥នាទីថ្ងៃដដែល ទើបបានដឹងគឺក្រោយពេលកូនៗបានត្រលប់មកពីសាលារៀន ហើយមិនឃើញមានមនុស្សនៅផ្ទះក៏ដើររក ស្រាប់តែឃើញស្នាមឈាមនៅក្បែរផ្ទះក៏ទៅហៅអ្នកជិតខាងអោយជួយរក។ ក្រោមការជួយពីអ្នកជិតខាងក៏រកឃើញសាកសពម្តាយនៅក្នុងទឹកអូរក្រោយផ្ទះត្រូវបានកាត់ជាកង់ៗចំនួយ៣កំណាត់។
សមត្តកិច្ចក្នុងតំបន់បានធ្វើកោសលវិច្ចយ័និងកំណត់មុខសញ្ញាតាមចាប់ខ្លួនប្តីយកមកដាក់ទោសតាមផ្លូវច្បាប់ ៕
0 comments:
Post a Comment