សង្គម

សាហាវព្រៃផ្សៃណាស់! ចាប់បានប្ដីប្រពន្ធពីរនាក់រកស៊ី ចាប់ក្មេងវះយកគ្រឿងក្នុងយកទៅលក់នៅទីផ្សារងងឹត


អន្តរជាតិ ៖ នៅ​ថ្ងៃ១៧ខែមេសា​ឆ្នាំ២០១៧នេះ​ថា ប៉ូលីស​ចាប់​ប្រ​ម៉ាត់​ប្រ​ម៉ុង២នាក់​ប្តី​ប្រពន្ធ​កំពុង​វះ​សាកសព​កុមារ​ម្នាក់​យក​គ្រឿងក្នុង​លក់​ក្នុង​បន្ទប់ទឹក​ផ្ទះជួល​មួយកន្លែង​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម។

ឃាតករ​បាន​និយាយ​សារភាពថា ពួក​ពិតជា​វះកាត់​សាកសព​កុមារ​ដើម្បី​វះ​យក​គ្រឿងក្នុង​ដូចជា ថ្លើម បេះដូង និង ក្រលៀន​ដើម្បី​លក់​អោយ​ឈ្មួញ​ម្នាក់​មកពី​ប្រទេស​ចិន។ ឃាតករ​បន្តថា កុមារ​ដែល​ខ្លួន​កំពុង​វះ​នេះ​គឺ​ពួកខ្លួន​យក​ពី​កន្លែង​កប់​សព​មួយកន្លែង​ដែល​ឪពុកម្តាយ​ទើប​យកមក​កប់​ថ្មី មិនទាន់បាន​វះ​រួចរាល់​ផង​ក៏ត្រូវ​ប៉ូលីស​ចាប់​ឃាត់ខ្លួន​តែម្តង។

យោងតាម​សំដី​ម្តាយ​កុមារ​រងគ្រោះ​បាន​និយាយថា កូន​របស់គាត់​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ បាន​យក​សព​ទៅ​កប់​កន្លែង​កប់​សព​មួយកន្លែង​មិនទាន់​កប់​បាន​ប៉ុន្មាន​ម៉ោង​ផង​មាន​គេ​មក​ប្រាប់ថា សព​ត្រូវបាន​មនុស្ស​ពីរ​នាក់​បានមក​គាស់​យកទៅ​បាន ក៍​រាយការណ៍​ជូន​ប៉ូលីស។ ប៉ូលីស​ប្រចាំ​តំបន់​បាន​និយាយថា បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង កងកំលាំង​ចុះ​ស្រាវជ្រាវ​និង​តាម​ការ​ប្រាប់​របស់​សាក្សី​ទើប​ឈានដល់​ការចាប់ខ្លួន​ពីរ​នាក់​ប្តី​ប្រពន្ធ​កំពុង​វះ​កុមារ​រងគ្រោះ​ជាក់ស្តែង។ ប្តី​ប្រពន្ធ​ពីរ​នាក់​ត្រូវបាន​នាំខ្លួន​ទៅ​តុលាការ ៕

About Unknown

0 comments:

Post a Comment

Powered by Blogger.