នៅពេលដែលអ្នកបានប្រើប្រាស់នូវវិធីសាស្ត្រថ្មីមួយនេះហើយ អ្នកនឹងទទួលបានស្បែកស ភ្លឺថ្លា និងទន់ល្មើយដូចព្រះនាងតូចដ៏គួរឱ្យស្រឡាញ់។ សូមអានវិធីណែនាំខាងក្រោម ដើម្បីទទួលបានស្បែកសពិតៗនិងឆាប់រហ័ស។
គ្រឿងផ្សំ៖
==>ម្សៅទឹកដោះគោ ២ស្លាបព្រាបាយ
==>ម្សៅរមៀត ១ស្លាបព្រាបាយ
==>ម្សៅច័ន្ទន៍ ២ស្លាបព្រាបាយ
==>តែបៃតង ២កញ្ចប់(ស្មើនឹង២ស្លាបព្រាបាយ)
==>ទឹកដោះគោជូ(គ្រឿងបន្ថែមពេលប្រើប្រាស់)
ការណែនាំ៖
==>ជាដំបូងអ្នកត្រូវចាក់គ្រឿងផ្សំទាំងអស់ ចូលទៅក្នុងកូនចានស្អាតល្អមួយ។
==>បន្ទាប់មកសូមច្របល់គ្រឿងផ្សំទាំងអស់ ឱ្យបានសព្វចូលគ្នា រួចផ្ទេវាចូលទៅក្នុងប្រអប់ដែលមានគម្របបិទជិត។
==>ក្នុងពេលនេះម្សៅធ្វើឱ្យស្បែកសមួយនេះ បានរៀបចំរួចរាល់ហើយ ហើយអ្នកអាចរក្សាទុកល្បាយមួយនេះបានរយៈពេល១ខែ។
ការប្រើប្រាស់៖
នៅពេលដែលអ្នកប្រើប្រាស់ សូមប្រើល្បាយម្សៅមួយនេះ ២ស្លាបព្រាបាយ លាយជាមួយនឹងទឹកដោះគោជូ ២ស្លាបព្រាបាយ រួចធ្វើការច្របល់ល្បាយទាំងពីនេះ អោយបានសព្វចូលគ្នា។ លាបល្បាយមួយនេះលើស្បែករបស់អ្នក ព្រមទាំងធ្វើការម៉ាស្សាស្បែករបស់អ្នកថ្នមៗ ដោយប្រើម្រាមដៃរបស់អ្នក ។
ក្រោយពីលាបល្បាយមួយនេះរួច អ្នកត្រូវរងចាំរយៈពេល ២០ទៅ៣០នាទី ដើម្បីឱ្យល្បាយមួយនេះស្ងួត និងជ្រាបចូលស្បែករបស់អ្នកបានយ៉ាងល្អ។ នៅពេលដែលល្បាយមួយនេះស្ងួត សូមប្រើសំលីផ្សើមជាមួយទឹក រួចយកមកជូតត្រដុសនឹងស្បែករបស់អ្នក ដើម្បីជម្រុះនូវកោសិការចាស់ និងងាប់ចេញ បន្ទាប់មកលាងសម្អាតស្បែករបស់អ្នកជាមួយទឹកធម្មតា។
ក្រោយពីប្រើប្រាស់ល្បាយមួយនេះ ២ទៅ ៣ដងក្នុងមួយសប្តាហ៍ អ្នកនឹងទទួលបានលទ្ធផលជាទីពេញចិត្ត ក្នុងពេល១សប្តាហ៍។
ប្រភព៖ khmerpropey
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment