សុខភាព

ត្រឹមតែ១៥ថ្ងៃសោះ អាចធ្វើអោយផ្ទៃមុខរបស់អ្នកភ្លឺរលោង

ប្រសិនបើ​អ្នក​ចង់​កម្ចាត់​បញ្ហា​ផ្ទៃមុខ​ខ្មៅ​ឱ្យ​ប្រែ​មក​ជា​ស​ស្រស់ថ្លា អ្នក​ត្រូវ​សាកល្បង​វិធី​មួយ​នេះ ។ វា​មិន​ប៉ះពាល់​ដល់​ស្បែក និង​គ្មាន​ផ្ទុក​សារធាតុ​គីមី ។ ប្រើ​វា​ត្រឹមតែ ២ សប្តាហ៍​ប៉ុណ្ណោះ អ្នក​នឹង​បាន​ឃើញ​លទ្ធផល​គួរឱ្យ​ទាក់ទាញ ។
គ្រឿងផ្សំ

-ទឹកក្រូចឆ្មា​ស្រស់​ច្របាច់​រួច ១/២ ស្លាបព្រាបាយ
-ទឹកឃ្មុំ ១/២ ស្លាបព្រាបាយ
-ម្សៅសូដា ១ ច្បិច
-ទឹកដោះគោជូរ (យ៉ាអួ) ១ ស្លាបព្រាបាយ
-ប៉ោមស្រស់​កោស​រួច ១ ស្លាបព្រាបាយ ។

វិធីធ្វើ៖ 
1. ដាក់​ប៉ោម​ចូល​ក្នុង​ចាន​ស្អាត​មួយ
2. បន្ថែម​ម្សៅ​សូដា​ចូល​មិន​ឱ្យ​ច្រើន​ជាង ១ ច្បិច ព្រោះ​វា​នឹង​ធ្វើឱ្យ​ស្បែក​មុខ​អ្នក​ស្ងួត រលាក​ស្បែក    និង​ខូច​ស្បែក
3. ដាក់​គ្រឿងផ្សំ​ដែល​នៅសល់​បញ្ចូលគ្នា​ទាំងអស់ រួច​កូរ​វា
4. រក្សា​ទុក​ក្នុង​ទូរទឹកកក​រយៈពេល ២-៣ ថ្ងៃ​ជាការស្រេច
5.ប្រើ​វា​លាប​ត្រង់​កន្លែង​ស្បែក​ដែល​ចង់​ស​ដូចជា ជើង ដៃ និង​ផ្ទៃមុខ ចៀសវាង​តំបន់​ជុំវិញ​ភ្នែក
6. ប្រើ​វា​ជារៀងរាល់​ថ្ងៃ​រយៈពេល ១៥ ថ្ងៃ ក្រោយមក​បន្ត​ប្រើ​វា​ត្រឹមតែ ២ ដង​ក្នុង ១ សប្តាហ៍ ៕

ប្រភព៖ មង្គលការ

About Unknown

0 comments:

Post a Comment

Powered by Blogger.