បច្ចេកវិទ្យា

GoPro​ ​នឹង​បញ្ចេញ​ ​Drone Karma​ ​ម្ដង​ទៀត​ក្នុង​ឆ្នាំ​នេះ

Drone​ ​ម៉ូដែល​ ​Karma​ ​របស់​ ​GoPro​ ​អាច​នឹង​បង្ហាញ​ខ្លួន​សារ​ជា​ថ្មី​ក្នុង​ឆ្នាំ​នេះ​ ​ក្រោយ​ត្រូវ​ក្រុមហ៊ុន​ប្រមូល​ចូល​វិញ​ក្រោយ​មាន​បញ្ហា​បច្ចេកទេស​កាល​ពី​ខែ​ ​តុលា​ ​២០១៦។

Karma​ ​បាន​បង្ហាញ​ខ្លួន​ដំបូង​កាល​ពី​ខែ​កញ្ញា​ ​២០១៦​ ​ជា​មួយ​តម្លៃ​ ​៧៩៩​ ​ដុល្លារ​ ​។ ប៉ុន្តែ​បញ្ហា​បច្ចេកទេស​បាន​កើត​ឡើង​ ​ដោយ​មាន​ ​drone​ ​ប្រភេទ​នេះ​ជា​ច្រើន​គ្រឿង​ ​ម៉ូទ័រ​លែង​ដំណើរការ​ពេល​កំពុង​ហោះហើរ​ ​ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ប្រកាស​ប្រមូល​ចូល​វិញ​ទាំង​អស់​ក្នុង​ខែ​ ​តុលា។

ដោយ​ឡែក​ ​GoPro​ ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ពួក​គេ​នឹង​បញ្ចេញ​ ​drone​ ​ប្រភេទ​នេះ​ម្តង​ទៀត​ក្នុង​ឆ្នាំ​ ​២០១៧​ ​ហើយ​អះអាង​ថា​មិន​ឲ្យ​មាន​បញ្ហា​ដូច​ពេល​មុន​នោះ​ទេ៕


About Unknown

0 comments:

Post a Comment

Powered by Blogger.