ក្នុងកម្មវិធី CES ក្រុមហ៊ុន Razer បានបង្ហាញពីគំរូកុំព្យូទ័រយួរដៃ “Project Valerie” ដែលមានបំពាក់អេក្រង់ដល់ទៅ ៣ ផ្ទាំងឯណោះ។
ផ្ទាំងអេក្រង់នីមួយៗមានទំហំ ១៧,៣ អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត 4K សរុបទៅមាន Resolution 11520x2160។ ផ្ទាំងពីរទាំងសងខាងគឺលាក់នៅក្នុងផ្ទាំងមេដែលមានកម្រាស់សរុប ៣,៨១ ស.ម និង មានទម្ងន់ ៥,៤៤ គីឡូក្រាម។
ដោយសារនេះជាកុំព្យូទ័រគំរូ ហេតុនេះក្រុមហ៊ុន Razer មិនបានបញ្ជាក់ពីតម្លៃ, កាលបរិច្ឆេទចេញលក់ ឬ ចំណុចពិសេសដូចជា CPU, GPU និង RAM ឡើយ៕
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment