ក្រុមហ៊ុនរថយន្តយក្សរបស់អាមេរិកមួយនេះនឹងចំណាយប្រាក់ ៧០០ លានដុល្លារអាមេរិចទៅលើការពង្រីករោងចក្រក្នុងទីក្រុងFlat Rock រដ្ឋ Michigan ។
ថៅកែក្រុមហ៊ុន Ford លោក Mark Fields បាននិយាយថា ការសម្រេចចិត្តបែបនេះ ដោយសារអត្រានៃការលក់រថយន្តតូចៗបានធ្លាក់ចុះ ហើយមួយផ្នែកទៀត ជាគោលនយោបាយរបស់លោក Donald Trump ដើម្បីទាក់ទាញក្រុមហ៊ុនក្នុងស្រុកពីការចេញទៅវិនិយោគនៅក្រៅប្រទេស ។
លោកប្រធានាធិបតីទើបជាប់ឆ្នោតបានរិះគន់ខ្លាំងៗទៅលើក្រុមហ៊ុន Ford និងក្រុមហ៊ុន General Motors ថា មិនគួរណាមានគម្រោងផលិតម៉ូឌែលរថយន្តនៅក្នុងប្រទេសម៉ិកស៊ិកឡើយ ។
កាលពីថ្ងៃអង្គារ Trump បានបង្ហោះតាមបណ្តាញសង្គមរបស់ខ្លួនដោយរិះគន់ចំពោះការផលិតម៉ូដែលរថយន្តChevy Cruze របស់ក្រុមហ៊ុន General Motors នៅក្នុងម៉ិកស៊ិក ដោយក្រុមហ៊ុននេះបានធ្វើឱ្យលោក Trump អស់ទំនុកចិត្តលើការវិនិយោគទុន។
គម្រោងសាងសង់រោងចក្រតមៃ្លជាង ១.៦០ លានដុល្លារក្នុងទីក្រុង San Luis Potosi របស់ម៉ិកស៊ិកត្រូវបានក្រុមហ៊ុន Ford យកមកវិនិយោគនៅទីក្រុងFlat Rock សម្រាប់ការបង្កើតការងារចំនួន ៧០០ នាក់បន្ថែមទៀត ដើម្បីបង្កើតរថយន្តអគ្គិសនី៕
ប្រភព៖ មង្គលការ
0 comments:
Post a Comment