លោក Donald Trump បានពន្យាពេលការប្រកាសលើគម្រោងនឹងបំបែកការគ្រប់គ្រងអាណាចក្រអាជីវកម្មរបស់លោកទៅឱ្យអ្នកគ្រប់គ្រងជំនួស ដើម្បីបំពេញតួនាទីរបស់លោកជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិកទើបនឹងជាប់ឆ្នោតថ្មី លោក Donald Trump បានធ្វើសន្និសិតកាសែតមួយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីនិយាយអំពីការចាកចេញពីការគ្រប់គ្រងអាជីវកម្មរបស់លោក។ អ្នកនាំពាក្យរបស់លោកបាននិយាយថា Trump នឹងធ្វើសេចក្តីប្រកាសនៅក្នុងខែមករាខាងមុខអំពីបញ្ហានេះ។
ទន្ទឹមនឹងនេះ លោក Trump បាននិយាយថា លោកបានតែងតាំងលោក Gary Cohn ជាទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់ប្រធានាធិបតី។ លោក Cohn នឹងក្លាយជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សេត្តវិមាន និងត្រូវបានតែងតាំងជាអ្នកមានឥទ្ធិពលបំផុតនៅលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់សេត្តវិមាន។
ប្រធានក្រុមហ៊ុន Goldman Sachs លោក Gary Cohn គឺជាមនុស្សទី ៣ មកពីអាជីវកម្មធនាគារ។ អ្នកទី ១ លោក Steven Mnuchin នឹងក្លាយជាលេខាធិការធនាគារ និងអ្នកទី ២ លោក Steve Bannon នឹងត្រូវក្លាយជាទីប្រឹក្សាជាន់ខ្ពស់របស់សេត្តវិមាន ហើយលោកទាំង ២ រូបនេះក៏ជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Goldman Sachs ផងដែរ។
លោក Trump បាននិយាយថា លោកនឹងធ្វើសេចក្តីប្រកាសអំពីការជ្រើសរើសរដ្ឋលេខាធិការថ្មីនៅព្រឹកថ្ងៃអង្គារស្អែកនេះ។ អ្នកនាំពាក្យរបស់លោក Trump លោក Sean Spicer បាននិយាយថា ការពន្យាពេលនេះ គឺដើម្បីធ្វើឱ្យប្រាកដថា មានវិធីត្រឹមត្រូវទៅតាមច្បាប់ដែលត្រូវបានកំណត់ និងធានាបានច្បាស់លាស់។ លោកបានបន្តទៀតថា ការផ្លាស់ប្តូរសេចក្តីប្រកាសនេះនឹងសម្រេចនៅខែមករា ដើម្បីធានាថា ក្រុមមេធាវីមានពេលវេលាគ្រប់គ្រាន់ ដើម្បីបែងចែកការគ្រប់គ្រង់អាជីវកម្មរបស់លោក Trump ឱ្យត្រឹមត្រូវតាមច្បាប់។ ដូច្នេះទើបលោក Trump អាចផ្តោតអារម្មណ៍នឹងតំណែងជាគណៈរដ្ឋមន្រ្តីរបស់លោកទៅលើការដឹកនាំប្រទេស។
អ្នកនាំពាក្យរូបនេះបានសរសេរក្នុងសារអ៊ីម៉ែលមួយទៅឱ្យទីភ្នាក់ងារ Associated Press ហើយក្នុងនោះនិយាយថា អាជីវកម្មជាតិ និងអន្តរជាតិរបស់លោក Trump រួមមានសណ្ឋាគារ Trump ទីលានវាយកូនគោលទាំង ២ នៅក្នុងប្រទេសស្កុតឡែន ព្រមទាំងការកាន់កាប់អចលនទ្រព្យផ្សេងៗ កម្មសិទ្ធិ ឬការវិនិយោគទៅលើសណ្ឋាគារ ការិយាល័យ និងសំណង់លំនៅដ្ឋានផ្សេងៗជាច្រើនទៀត។ ហេតុនេះ លោក Trump ត្រូវការពេលវេលា ដើម្បីបែងចែកការគ្រប់គ្រងបន្ទាប់ពីលោកត្រូវចាកចេញពីពិភពអាជីវកម្មរបស់លោកទៅដើរតួជាអ្នកនយោបាយពេញសិទ្ធិ។
កាលពីខែមុន លោក Trump បានចេញមកធ្វើការសន្យាជាមួយប្រជាជនអាមេរិចថា លោកនឹងចាកចេញពីអាជីវកម្មរាប់ពាន់លានរបស់លោក ដើម្បីមកបម្រើប្រជាជនអាមេរិចវិញ ហើយគាត់បាននិយាយបន្តទៀតថា វាពិតជារឿងមួយសំខាន់ណាស់សម្រាប់លោក មុននឹងធ្វើការដើរចេញពីអាជីវកម្មដែលលោកបានបង្កើតឡើង ដូច្នេះគាត់ត្រូវមានការធានាទៅលើការបែងចែកការគ្រប់គ្រងចំពោះអ្នកដែលត្រូវបន្តតំណែងពីលោកឱ្យបានត្រឹមត្រូវ៕
Home / សហគ្រិនភាព
/ Donald Trump នឹងបែងចែកការគ្រប់គ្រងអាជីវកម្មរាប់ពាន់លានរបស់ខ្លួនទៅឱ្យកូនប្រុស ព្រោះលោកត្រូវបម្រើប្រជាជនអាមេរិក
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment