ការរលូតកូន គឺជាការបាត់បង់ទារកក្នុងអំឡុងពេល ២៣ សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ។ ៨០ ភាគរយនៃការរលូតកូន កើតមានឡើងក្នុងរយៈពេលបីខែដំបូងនៃការមានផ្ទៃពោះ ហើយមិនសូវកើតឡើងទេ បន្ទាប់ពីទារកមានអាយុបាន ២០ សប្តាហ៍។
ការរលូតកូន បណ្តាលមកពីបញ្ហាជាច្រើន ដូចជាចំណីអាហារ សុខភាពម្តាយ របៀបនៃការរស់នៅ ការរងគ្រោះថ្នាក់ ស្រ្តេស និងជំងឺផ្សេងៗ។
ខាងក្រោមនេះ គឺជាអាហារមួយចំនួន ដែលអ្នកគួរចៀសវាង ពីព្រោះ វាអាចធ្វើឲ្យអ្នករលូតកូនបាន ៖
- អាហារដែលលាងមិនស្អាត ឬចម្អិនមិនបានឆ្អិនល្អ
- កាហ្វេ និងជាតិស្រា
- ការញ៉ាំតែបៃតងច្រើនពេក
- ការញ៉ាំគ្រាប់ជីរាល់ថ្ងៃលើសកម្រិត
- ថ្លើមសត្វ
- ត្រីមានជាតិបារ៉ត
- អាហារផ្អាប់ ឬផ្អូមទុកយូរ៕
ប្រភព៖ health.com.kh
0 comments:
Post a Comment