ចំណេះដឹង

ទឹក​ផ្លែឈើ​មួយ​នេះ​អាច​ជួយ​សម្រក​ទម្ងន់​អ្នក​បាន ៧គីឡូ​ក្នុង​ពេល ១ខែ! សូមជួយស៊ែរបន្ត


ប្រសិនបើ​អ្នក​កំពុង​ព្យាយាម​ចង់​សម្រក​ទម្ងន់ យើង​នឹង​ឱ្យ​អ្នក​បាន​ដឹង​ថា ទឹក​ផ្លែឈើ​ដ៏​មាន​សក្តានុពល​ម្យ៉ាង​អាច​ជួយ​ដល់​អ្នក​បាន។

សព្វថ្ងៃ​នេះ រាង​ស្អាត គីឡូ​ត្រឹមត្រូវ ត្រូវបាន​គេ​ចាត់ទុក​ថា ជា​សញ្ញា​នៃ​សុខភាព​ល្អ។ ច្រើនជាង​នេះ​ទៀត ឡើង​គីឡូ​ក៏​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ដែរ។ លើស​ទម្ងន់ ឬ​ធាត់ជ្រុល​អាច​ជួបនឹង​គ្រោះថ្នាក់​ដូចជា ជំងឺ​ទឹកនោម​ផ្អែម លើស​កូឡេស្តេរ៉ុល ជំងឺ​សរសៃឈាម​បេះដូង ឈឺ​សន្លាក់...។

មាន​មូលហេតុ​ផ្សេងៗ​ជាច្រើន​ដែល​បណ្តាលឱ្យ​មនុស្ស​ឡើង​ទម្ងន់ ឬ​ធាត់​ហួស ដូចជា ទម្លាប់​ញ៉ាំ​អាហារ​មិន​ល្អ កង្វះ​លំហាត់ប្រាណ សែន​តំណពូជ អតុល្យភាព​អរម៉ូន...។

សិក្សា​ពី​របៀប​ធ្វើ និង​ប្រើ​ភេសជ្ជៈ​ដ៏អស្ចារ្យ​មួយ​នេះ ដើម្បី​អាច​ជួយ​សម្រក​ទម្ងន់​អ្នក​បាន​ដល់​ទៅ ៧គីឡូ​ក្នុង​ពេល ១ខែ៖

រូបមន្ត និង​គ្រឿងផ្សំ

- សាច់​ក្រូចថ្លុង ១/២ពែង
- ទឹក​ក្រូចឆ្មា ២ស្លាបព្រាបាយ

- ទឹកឃ្មុំ ១ស្លាបព្រាបាយ។
ភេសជ្ជៈ​សម្រក​ទម្ងន់​មួយ​នេះ​នឹង​ជួយ​បង្កើន​ដំណើរការ​ប្រព័ន្ធ​រំលាយ​អាហារ និង​រំលាយ​ខ្លាញ់​បាន​ច្រើនបំផុត។ តែ​ទោះជា​យ៉ាងណា ត្រូវ​ចាំ​ថា បើ​អ្នក​មិន​តម​អាហារ និង​ធ្វើ​លំហាត់ប្រាណ​ទេ ឱសថ​នេះ​អាច​នឹង​គ្មាន​ប្រសិទ្ធិភាព​ខ្ពស់​ឡើយ។

សាច់​ក្រូចថ្លុង ទឹក​ក្រូចឆ្មា និង​ទឹកឃ្មុំ​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន C ដែល​អាច​ជួយ​ជម្រុញ​ការរំលាយ​អាហារ​ឱ្យបាន​លឿន ដូច្នេះ​ជួយ​ដុត​កាឡូរី​បាន​ច្រើន។

មិនតែ​ប៉ុណ្ណោះ ​ភេសជ្ជៈ ១មុខ​នេះ​ក៏​អាច​កម្ចាត់​ខ្លាញ់​ពី​ក្នុង​ខ្លួន​អ្នក ធ្វើឱ្យ​អ្នក​ស្រក​គីឡូ​បាន​ឆាប់រហ័ស​បំផុត។

វិធី​ធ្វើ និង​ប្រើ

- ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូល​ក្នុង​ម៉ាស៊ីន និង​ចាក់​ទឹក​ចូល​បន្តិច រួច​កិន​វា​ឱ្យ​ក្លាយជា​ទឹក
- ចាក់​ទឹក​វា​ចូល​ក្នុង​កែវ មិន​ចាំបាច់​ចម្រាញ់​ជាការស្រេច
- ទទួលទាន​ភេសជ្ជៈ​នេះ​ជារៀងរាល់​ព្រឹក មុនពេល​អាហារ៕


About Unknown

0 comments:

Post a Comment

Powered by Blogger.