ចំណេះដឹង

ការពិត​របស់​ថ្ពាល់គូថ​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង

កំប៉េះគូថ ជា​ពពួក​សាច់ដុំ​ដ៏ធំជាងគេបំផុត​នៃ​រាងកាយ​របស់​មនុស្ស​យើង។ មាន​រឿងរ៉ាវ​ជាច្រើន​ដែល​អ្នក​ត្រូវ​ដឹង​អំពី កំប៉េះគូថ និង​ការពិត​គួរឱ្យ​អស់​សំណើច​បំផុត​របស់​កំប៉េះគូថ។

ការពិត​ដ៏គួរឱ្យ​ភ្ញាក់ផ្អើលបំផុត​ពី​កំប៉េះគូថ មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​សើច​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើឱ្យ​អ្នក​បាន​រៀន​ពី​អ្វី​ដែល​ថ្មី​ទាក់ទង​នឹង​ខ្លួនប្រាណ​មនុស្ស​ផងដែរ។

ការពិត​ដ៏គួរឱ្យ​ចាប់អារម្មណ៍​អំពី​កំប៉េះគូថ ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង៖

ចាប់អារម្មណ៍​ក្រោយពេល​បាន​ឃើញ​កំប៉េះគូថ
កំប៉េះគូថ​ត្រូវបាន​ប្រើ​សម្រាប់​ទាក់ទាញ​សម្រើប​ផ្លូវភេទ ដោយ​ការសម្លឹង​មើល ឬ​លេង ស្ទាប​អង្អែល​កំប៉េះគូថ។

មនុស្សស្រី​កំប៉េះគូថ​ធំ​ច្រើនតែ​ជា​មនុស្ស​ឆ្លាតវៃ
ការសិក្សា​បាន​បង្ហាញ​ថា មនុស្សស្រី​កំប៉េះគូថ​ធំ ជា​មនុស្ស​ឆ្លាត។ នេះ​ដោយសារ​តែ​អាស៊ីត​អូមេហ្គា-៣ ដែល​សំខាន់បំផុត​ចំពោះ​សុខភាព​ខួរក្បាល ត្រូវបាន​ផ្ទុក​នៅក្នុង​តំបន់​កំប៉េះគូថ​ច្រើន​បំផុត។

មិន​ងាយ​រងនូវ​ការឈឺចាប់
ដោយសារ​កំប៉េះគូថ​ផ្ទុក​ទៅដោយ​សាច់ដុំ​ខ្លាញ់ ដូច្នេះ​វា​ជា​កន្លែង​មិន​ងាយ​នឹង​រងគ្រោះ តែ​នៅតែ​អាច​ឈឺចាប់​បាន។ ដូច្នេះ​ហើយ ទើប​បណ្តា​វប្បធម៌​តាម​ប្រទេស​នានា​ដាក់​ទោស ដោយ​ប្រើ​ទណ្ឌកម្ម​លើ​កំប៉េះគូថ។

ទំហំ​កំប៉េះគូថ​របស់​បុរស និង​ស្ត្រី​មិន​ដូចគ្នា​ទេ
តាម​ធម្មតា បុរស និង​ស្ត្រី​មាន​ទំហំ​កំប៉េះគូថ​ខុសគ្នា។ នេះ​ដោយសារ​អរម៉ូន។ វត្តមាន​នៃ​អរម៉ូន​អឺសស្ត្រូសែន​ក្នុង​ខ្លួន បណ្តាលឱ្យ​រាងកាយ​ផ្ទុក​ខ្លាញ់​ត្រង់​កំប៉េះគូថ ត្រគាក និង​ភ្លៅ។

ការអង្គុយ​យូរពេក​អាច​ធ្វើឱ្យ​អ្នក​បាត់បង់​បរិមាណ​សាច់ដុំ
ការអង្គុយ​យូរ​នឹង​មិន​ជួយ​ឱ្យ​ចម្រើនឡើង​ឡើយ តែ​វា​នឹង​បណ្តាលឱ្យ​កើត​បញ្ហា​ផ្សេងៗ​ជាច្រើន។ បញ្ហា​ទី ១គឺ កាលណា​អ្នក​បាត់បង់​បរិមាណ​សាច់ដុំ វា​នឹង​នាំឱ្យ​អ្នក​ឈឺ​ខ្នង ពិបាក​ឡើង​ជណ្តើរ៕


About Unknown

0 comments:

Post a Comment

Powered by Blogger.