សុខភាព

អាហារ​សំខាន់ៗ ដែល​បុរស​ពិត ត្រូវការជាចាំបាច់

​ចំពោះ​មនុស្ស​ប្រុស ពួកគេ​ច្រើន​តែ​ផ្តោត​សំខាន់​ទៅលើ​ការ​ហាត់ប្រាណ​ដើម្បី​រាងកាយ​កាន់តែ​រឹងមាំ មាន​មាឌធំៗ និង​សាច់ដុំ ប៉ុន្តែ​មិន​ខ្វល់​ថា​អ្នក​ចំណាយ​ពេលវេលា​ច្រើន​ម៉ោង​ប៉ុន្មាន​ទេ​ក្នុង​ការ​ហាត់ប្រាណ​ក្នុង​ក្លិប​ទេ អ្នក​ពិតជា​មិន​អាច​ការពារ​រាងកាយ​ពី​ជំងឺ​បាន​ឡើយ​បើសិន​ជា​អ្នក​ទទួល​ទាន ឬ​របប​អាហារ​បានល្អ និង​ត្រឹមត្រូវ​នោះ​។ ខាងក្រោម​នេះ​ខ្ញុំ​គឺ​ជា​របប​អាហារ​ដែល​បុរស​គ្រប់រូប ត្រូវការ​៖

អយ​ស្ទើ​
​អាហារ​សមុទ្រ​ប្រភេទ​សម្បក​មួយ​នេះ​សម្បូរ​ទៅ​ដោយ​ជាតិ​ស័ង្គសី ដែល​មាន​សារៈសំខាន់​សម្រាប់​សុខភាព​ក្រពេញប្រូ​ស្តាត​។ បើសិនជា​ស័ង្គសី​ក្នុង​ខ្លួន​មាន​ចំនួន​តិច នោះ​វា​អាច​នឹង​ធ្វើឲ្យ​មិន​អាច​មាន​កូន​បាន​។ ដោយសារ​តែ​រាងកាយ​មិន​អាច​ផលិត​ជាតិ​រ៉ែ​នេះ​បាន​ដោយ​ខ្លួនឯង ដូច្នេះ​អ្នកនឹង​អាច​ទទួល​បាន​វា​តាមរយៈ​ការ​ញ៉ាំ​អាហារ​មួយ​នេះ​។

​ផ្លែ​អាល​ម៉ុន​
​ផ្លែ​អាល​ម៉ុន​ត្រូវបាន​ចាត់ទុក​ថា​ជា​អាហារ​ដ៏​អស្ចារ្យ​មួយ​ដែល​មាន​ជាតិ​សរសៃ ប្រូតេអ៊ីន និង​វីតាមីន E ដែល​សុទ្ធតែ​សំខាន់​សម្រាប់​សុខភាព​ទាំងអស់​។

ត្រី​សាល​ម៉ុង​
​បុរស​អាច​មាន​បញ្ហា​លិង្គ​មិន​ព្រម​ឡើង​រឹង​បាន​បើសិនជា​ពួកគេ​មិន​ញ៉ាំ ឬ​ទទួលទាន​វីតាមីន D គ្រប់គ្រាន់​។ រឿង​នេះ​ពិតជា​ងាយស្រួល​ក្នុង​ការបំពេញ​វិញ​ណាស់​តាមរយៈ​ការ​ញ៉ាំ​ត្រី​សាល​ម៉ុង ព្រោះ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន D ខ្ពស់ ព្រមទាំង​ជួយ​ការពារ​ការ​រលាក ដែល​នាំ​ឲ្យ​ខូចខា​តដល់​ប្រព័ន្ធ​សរសៃឈាម​ដែរ​។

​ការទទួលបាន​អាហារ​ដែល​ត្រឹមត្រូវ​នឹង​ជួយ​ធ្វើឲ្យ​រាងកាយ​មិន​មាន​ភាពលំ​បាកធ្វើ​ការ​ឡើយ​។ សម្រាប់​បុរស​ដែល​កំពុងតែ​ស្វែងរក​របប​អាហារ​ដែល​ត្រូវ​នឹង​រាងកាយ​របស់ខ្លួន អាហារ​ទាំងអស់​ខាងលើ​គួរតែ​ជា​ជម្រើស​របស់​ពួកគេ​ហើយ ព្រោះ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ​គ្រប់​ប្រភែទ​ដើម្បី​រាងកាយ​កាន់តែ​រឹងមាំ និង​សុខភាព​ល្អ​បានយូរ​៕
ប្រភព៖ health.com.kh


About Unknown

0 comments:

Post a Comment

Powered by Blogger.