សុខភាព

៣ ស្ទីល សម្រាប់​អ្នក​ចង់​បាន​កូន​ឆាប់​

ចង់​ឆាប់​មានកូន​មែន​ទេ​? យើង​គ្មាន​វិធី​ណា ដែល​អាច​ជួយ​អ្នក​បាន ១០០ ភាគរយ​នោះ​ទេ ប៉ុន្តែ បើ​អ្នក​ចង់ សូម​សាកល្បង​តាម​គន្លឹះ​ខាងក្រោម​នេះ ពីព្រោះ ការសិក្សា​ជា​ច្រើន​បានបង្ហាញ​ថា វា​ពិតជា​មាន​ប្រសិទ្ធភាព​ខ្ពស់​ណាស់ សម្រាប់​ដៃគូ​មួយចំនួន​។​

១. គេង​វាយលុក​ពីក្រោយ​
​ស្ទីល​មួយ​នេះ ស្ត្រី​ប្រហែលជា​មិនសូវ​ហត់​នោះទេ ពីព្រោះ បុរស​ជា​អ្នក​គេង​នៅ​ពីក្រោយ ហើយ​ចាត់ចែង​រឿង​គ្រប់យ៉ាង​។ រាងកាយ​អ្នក​ទាំង​ពីរ​នឹង​ត្រូវ​ប៉ះគ្នា ហើយ​ស្ថិត​ក្នុង​ទិស​តែមួយ​។ បុរស​ត្រូវ​ស៊ក​ប្រដាប់​ភេទ​ខ្លួន ចូលទៅ​ក្នុង​ប្រដាប់ភេទ​នារី​ឲ្យបាន​ជ្រៅ ដើម្បី​ឲ្យ​ទឹកកាម​សល់​ច្រើន ពេល​ឈានដល់​ចំណុច​កំពូល ដើម្បី​បង្កើន​ឱកាស​នៃ​ការ​មាន​កូន​។​

២. ស្ទីល​សត្វ​សុនខ​
​វិធីសាស្ត្រ​មួយ​នេះ ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ដែរ ប្រសិនបើ​អ្នក​សាកល្បង​វិធី​ផ្សេង មិនទាន់​ជោគជ័យ​។ ក្បាច់​មួយ​នេះ ជួយ​ឲ្យ​មេ​ជីវិត​ឈ្មោល​ក្នុង​ទឹកកាម អាច​ឆាប់​ចូល​ទៅ​ជួប​នឹង​មេ​ជីវិត​ញី​របស់​មនុស្ស​ស្រី​។​

៣. ប្រុស​នៅ​ពីលើ​
​មិន​ប្រាប់ ក៏​អ្នកដឹង​ដែរ​ថា​ត្រូវធ្វើ​យ៉ាងណា​នោះ ប៉ុន្តែ សម្រាប់​ស្ទីល​នេះ អ្នក​គួរតែ​វាយលុក​ឲ្យ​ខ្លាំង​បន្តិច ហើយ​នៅ​ពីលើ​ដៃគូ​ឲ្យបាន​យូរ ក្រោយពេល​បញ្ចេញ​ទឹកកាម​រួច ដើម្បី​ទុក​ឱកាស ឲ្យ​មេ​ជីវិត​ឈ្មោល​កាន់តែច្រើន ចូលទៅ​ក្នុង​ទ្វារមាស​ស្ត្រី កាន់តែ​យូរ​បន្ថែមទៀត​៕

ប្រភព៖ health.com.kh


About Unknown

0 comments:

Post a Comment

Powered by Blogger.