គូស្នេហ៍មួយគូ រួមរក្ស័ក្នុងសួន ត្រូវគេថតបាន ហើយគំរាមទារប្រាក់ ជាង៨០០០ដុល្លារ
ហេតុការណ៍ដែលនឹកស្មានមិនដល់មួយ បានកើតឡើងនៅក្នុងទីក្រុង Jinjiang ខេត្ត Fujia ប្រទេសចិន ខណៈពេលដែលប៉ូលីស ទទួលបានពាក្យបណ្តឹង មួយពីជនរងគ្រោះ ថាមានគេគំរាមជំរិត ទារប្រាក់ពីពួកគេ ចំនួន ៥០០០០ yuan ស្មើរប្រមាណជាង ៨០០០ដុល្លារ សហរដ្ឋអាមេរិក។
គូស្នេហ៍មួយគូដែល បានដាក់ពាក្យបណ្តឹងនោះ មិនបានប្រាប់ពីដើមហេតុ ដែលធ្វើអោយមានគេ ផ្ញើរសារជំរិតទារ ប្រាក់របស់ពួកគេច្រើន បែបនេះឡើយ រហូតដល់ ពេលពួកគេមកដាក់ពាក្យ បណ្តឹងលើកទី២ទើប បកស្រាយរឿងទាំងអស់នោះ។
តាមប្រភពពត៌មាន បានអោយដឹងថា នៅថ្ងៃមួយពួកគេទាំង២នាក់ បានដើរលេងជាមួយគ្នា រហូតដល់យប់ជ្រៅ ហើយបានជ្រុលជ្រោះ រួមរក្ស័ជាមួយគ្នាក្នុងសួន Jinjiang town ប៉ុន្តែពួកគេមិនបានចាប់អារម្មណ៍ ថាមានអ្នកមើលឃើញឡើយ។
លុះ២ខែក្រោយមក ពួកគេបានទទួល សារពីជនអនាមឹក មួយព្រមទាំង វិដេអូឃ្លីបដែលគេ កាត់ចេញមួយខ្សែដែលបង្ហាញពីសកម្មភាព រួមរក្ស័យ៉ាងត្រេកត្រអាល របស់ពួកគេក្នុងយប់នោះ។ ក្នុងសារគំរាមនោះ បានបញ្ជាក់ថា ប្រសិនបើពួកគេមិនចង់អោយ វិដេអូមួយនេះត្រូវគេផ្សព្វផ្សាយ ពេញ Internet ទេ ត្រូវតែផ្ញើរប្រាក់អោយគេ ចំនួន ៥០០០០ yuan ដែលស្មើរ ប្រមាណជាង ៨០០០ ដុល្លារសហរដ្ឋអាមេរិក។ ហើយពួកគេក៍បានចចារគ្នា ត្រូវរូវក្នុងតំលៃ ៣០០០ yuan ដែលស្មើរប្រមាណ ជិត៥០០០ដុល្លារ ប៉ុន្តែគូស្នេហ៍វ័យក្មេង មួយគូនោះគ្មានប្រាក់ប្រគល់អោយតាមកាលកំណត់ ក៍សំរេចចិត្តប្តឹងប៉ូលីសតែម្តង។
ក្រោយការស៊ើបអង្កេតយ៉ាងម៉ត់ចត់ទើបដឹងថា អ្នកដែលគំរាមទារប្រាក់ពួកគេគឺជាអ្នកថែសួន ហើយពួកគេទាំង៣នាក់ ត្រូវបានតុលាការ ដាក់ទោសផ្សេងៗគ្នា ដោយអ្នកថែសួន ត្រូវជាប់ទោស គំរាមជំរិតអ្នកដទៃ ឯគូស្នេហ៍ទាំង២នាក់នោះ ជាប់ទោសពីបទប្រព្រឹត្តទង្វើរ មិនគប្បី នៅទីសាធារណៈ។ នេះជាមេរៀនមួយសំរាប់យុវវ័យទាំងអស់ មិនថាសញ្ជាតិណានោះទេ៕
0 comments:
Post a Comment