ចំណេះដឹង

ជ្រួញមុខ និងមានក្លិនមាត់មិនល្អ សូមសាកល្បងជាមួយជីរអង្កាមអាចជួយអ្នកបាន សូមជួយShareបន្ដ!

ភាពជ្រីវជ្រួញ និងក្លិនមាត់មិនល្អជាកត្តាអាក្រក់សម្រាប់អ្នករាល់គ្នា វាអាចធ្វើអោយអ្នកបាត់បង់ភាពស្និតស្នាលជាមួយដៃគូរ និងមិត្តភ័ក្ត្ររបស់អ្នកបាន។ តាមពិតទៅបញ្ហាទាំងអស់ខាងលើស្រួលដោះស្រាយជាទីបំផុត ខាងក្រោមនេះជារូមមន្ដពិសេសសម្រាប់ព្យាបាលដោយប្រើជីរអង្កាម។ តោះអនុវត្តន៍ទាំងអស់គ្នា៖

ជីរអង្កាមជួយសម្រកទម្ងន់ បំបាត់ផ្ដាសសាយ បំបាត់ហើម ឬឆ្អល់ពោះ
-បើលោកអ្នក មានបញ្ហាក្លិនមាត់ សូមសាកល្បង ព្យាយាមទំពារ ស្លឹកជីរអង្កាមស្រស់ ប្រមាណជា ២-៣ សន្លឹក នោះខ្យល់ដង្ហើម របស់លោកអ្នក នឹងប្រែជាមានក្លិន ក្រអូបប្រហើរ ភ្លាមៗតែម្ដង។
-មានសារធាតុជួយឲ្យស្បែកសើមនិងបំបាត់ការជ្រីវជ្រួញ (បុកស្លឹកយកមកលាបលើស្បែកមុខ១៥នាទី រួចលាងចេញនិងទឹកក្តៅឧណ្ហៗ។
- យកឬសលាងសម្អាត រួចកិនយកទឹកលាយទឹកឃ្មុំបន្តិចលាបក្រោមភ្នែក១៥នាទីសិមលាងចេញ។
- ជីអង្កាមស្រស់ផ្សំជាតែបៃតង ជួយសម្រក់ទម្ងន់ វាអាចរំលាយសារជាតិទ្រីគ្លីសេរីដដែលមាននៅក្នុងរាងរបស់អ្នក និងដុតបំផ្លាញជាតិការឡូរីបានយ៉ាងច្រើនផងដែរ។
- ជួយកាត់បន្ថយភាពហត់នឿយដោយសារការ ប្រឹងសម្លឹងអេក្រង់កុំព្យូទ័រយូរពេកទៀតផង។
-នៅពេលនរណាម្នាក់មានអាការគ្រុនយើងអាចយកជីរអង្កាមមកអោយទំពារដើម្បីជួយបញ្ចេញញើស បំបាត់ផ្ដាសសាយ បំបាត់ហើម ឬឆ្អល់ពោះ និងជួយបណ្ដេញខ្យល់ ក្នុងក្រពះទៀតផង៕
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

About Unknown

0 comments:

Post a Comment

Powered by Blogger.