ដូច្នេះ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញបងប្អូន អំពីរឿងរ៉ាវមួយចំនួន ដែលបងប្អូនគួរតែធ្វើ ក្រោយពេលរួមភេទជាមួយដៃគូរួច ដើម្បីការពារការឆ្លង និងកើតជំងឺមួយចំនួនដោយមិនដឹងខ្លួន។
- អនាម័យ ត្រូវដើរមុខគេ ក្នុងការថែរក្សាសុខភាពរបស់អ្នក ហើយអ្នកជំនាញបាននិយាយថា អ្នកគួរតែលាងសម្អាតប្រដាប់ភេទរបស់អ្នក ឲ្យបានស្អាតល្អបំផុត (អាចប្រើទឹកក្តៅឧណ្ហ) ពីព្រោះ អំឡុងពេលរួមភេទ អាចមានបាក់តេរី និងមេរោគមួយចំនួន ឆ្លងមកពីដៃគូរបស់អ្នក។
- ញ៉ាំទឹក ឬទឹកផ្លែឈើស្រស់ ដើម្បីបំពេញជាតិទឹក និងបំប៉នកម្លាំងឡើងវិញ។
- ញ៉ាំអាហារសំបូរប្រូប្យូទិក (Probiotic) ដូចជា គីមឈី និងទឹកដោះគោជូរជាដើម។
- ចៀសវាងការស្លៀកពាក់តឹងៗ ក្រោយពេលរួមភេទ ដើម្បីឲ្យមានខ្យល់ចេញចូលបានល្អ នៅតំបន់ប្រដាប់ភេទរបស់អ្នក៕

0 comments:
Post a Comment