សុខភាព

​មាន​សុវត្ថិភាព​ប៉ុណ្ណា​ទៅ ដែល​ខ្ញុំ​សម្រេច​ចិត្ត​រួម​ភេទ​ក្នុងពេល​មាន​ផ្ទៃពោះ​?

តើ​វា​មាន​សុវត្ថិភាព​ទេ​បើ​ខ្ញុំ​រួមភេទ​ក្នុងពេល​មាន​ផ្ទៃពោះ​? តើ​ការ​រួមភេទ​នេះ​នឹង​ធ្វើឲ្យ​ចាប់ផ្តើម​សម្រាលកូន​ដែរទេ​? ស្ត្រី​ជា​ច្រើន​មិន​ប្រាកដ​អំពី​សកម្មភាព​រួម​ភេទ​ក្នុងពេល​មាន​ផ្ទៃពោះ ថា​នឹង​មាន​អ្វី​កើតឡើង​នោះទេ​។ ពិតណាស់ សម្រាប់​ត្រីមាស​នី​មួយៗ វា​អាច​ផ្តល់​នូវ​សំណួរ និង​ការបារម្ភ​ថ្មីៗ​ជាច្រើន​បាន​។ 

​ត្រីមាស​ទី​១
​អាការៈ​ដំបូង​សម្រាប់​ត្រីមាស​ទី​មួយ​នៃ​ការ​មាន​ផ្ទៃពោះ ដូចជា ចាញ់​កូន អស់កម្លាំង និង​ហើម​សុដន់​ប្រហែលជា​មិន​ធ្វើឲ្យ​អ្នកយ​ល់​ថា​ខ្លួនឯង​សិច​ស៊ី​នោះទេ​។ យ៉ាងណាមិញ វា​គឺជា​រឿង​មួយ​ធម្មតា​ទេ សម្រាប់​ការមិន​រួមភេទ​ក្នុង​ត្រីមាស​ទី​មួយ ព្រោះ​វា​គឺ​គ្មាន​អ្វី​ដែល​ជា​អតិ​ភាព​ទាល់តែសោះ​។ យ៉ាងណាមិញ អ្នក​នៅ​តែ​អាច​បង្កើន​ភាពស្និទ្ធស្នាល​ជាមួយ​ដៃគូ​បាន​តាមរយៈ​ការ​អោប​ថើប​គ្នា​ជំនួស​ការ​រួមភេទ​។ អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​ការប្រាស្រ័យ​ទំនាក់ទំនង​គ្នា​ជាមួយ​ដៃគូ​ឲ្យ​កាន់តែ​ល្អ​ជាង​មុន​។​

ត្រីមាស​ទី​២
​សម្រាប់​ត្រីមាស​ទី​២ អាការៈ​ចាញ់​កូនប្រហែល​ជា​បាត់​ទៅ​វិញ ហើយ​អ្នក​ប្រហែលជា​ចាប់ផ្តើម​មាន​កម្លាំងកំហែង​ជាង​មុន​បន្តិច​ហើយ​។ ស្ត្រី​ជា​ច្រើន​និយាយថា ពួកគេ​មាន​អារម្មណ៍ល្អ​បំផុត​ក្នុងពេល​ឈានដល់​ត្រីមាស​ទី​២​។ ចំពោះ​មូលហេតុ​វិញ​គឺ​ដោយសារ អ័រម៉ូន​របស់​គាត់​ផ្តល់​អំណោយផល​យ៉ាង​ល្អ​សម្រាប់​ផ្លូវកាយ និង​ផ្លូវចិត្ត ដូច្នេះ​វា​ពិត​ជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​ការ​រួមភេទ​។ 

ត្រីមាស​ទី​៣
​ស្ថិត​ក្នុង​ដំណាក់កាល​មួយ​នេះ ស្ត្រី​ត្រូវ​ឡើង​ទម្ងន់​កាន់តែច្រើន ហើយ​អាច​នឹង​មាន​អារម្មណ៍​ថា ការលូតលាស់​របស់​កូន​ក្នុង​ផ្ទៃ​របស់​នាង​កំពុង​តែ​កើន​ឡើង​ខ្លាំង​ហើយ​។ យ៉ាងណាមិញ បើសិន​ជា​អ្នក និង​ដៃគូ​ជ្រើសរើស​ការ​រួមភេទ​មែន យក​ល្អ​គួ​តែ​ចាំ​ថា ត្រូវ​ជ្រើសរើស​ក្បាច់​រួមភេទ​ណា​ដែល​ផ្តល់​ផាសុកភាព​បំផុត​។ 
​អ្នកជំនាញ​បាន​និយាយថា វា​គឺជា​រឿង​មាន​សុវត្ថិភាព​ណាស់​ក្នុងការ​រួមភេទ​ដរាប​ណា អ្នក​មិន​មាន​ផលវិបាក​នានា​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ​។ វា​ក៏​មិន​អាច​ធ្វើឲ្យ​អ្នក​ត្រូវ​សម្រាលមិន​គ្រប់​ខែ​អ្វីដែរ លុះត្រាតែ​អ្នក​កំពុងតែ​មាន​កត្តា​ប្រឈមមុខ​នឹង​វា​រួចទៅហើយ​៕


About Unknown

0 comments:

Post a Comment

Powered by Blogger.