+គ្រឿងផ្សំ៖
- ចំនួនត្រីសមល្មមនឹងតម្រូវការរបស់អ្នក
- ទឹកត្រីមួយស្លាព្រា
- ម្ទេះប្លោកមួយផ្លែ
- ប៉េងប៉ោះទុំមួយផ្លែ
- ដំឡូងបារាំងមួយដុំ
- ការ៉ុតមួយផ្លែ
- ម្ជូរអំពិលទុំមួយស្លាព្រា
- អំបិលមួយស្លាព្រាកាហ្វេ
- ស្ករសពីរស្លាព្រាកាហ្វេ
- ប៊ីចេងមួយស្លាព្រាកាហ្វេ
- ប្រេងឆាមួយស្លាព្រា
+វិធីធ្វើ៖
- ធ្វើត្រី រួចលាងទឹកឱ្យស្អាត បន្ទាប់មកយកត្រីទៅចៀនឱ្យគ្រាមដួសដាក់ចានទុកមួយដាច់ដោយឡែក។
- ម្ទេះប្លោកពុះជាពីរឆ្គៀលយកសរសៃ និងគ្រាប់លាងទឹកឱ្យស្អាត ដើម្បីកុំឱ្យហិរពេក បន្ទាប់មកធ្វើការជិតវាជាបញ្ឆិតៗ។ដំឡូងបារាំងកោសសំបកឱ្យស្អាត បន្ទាប់មកគាស់វាជាដុំៗតូច។ ការ៉ុតត្រូវជិតសំបក និងលាងទឹកឱ្យស្អាតចិតបញ្ឆិតៗ។ ធ្វើការលាងប៉េងប៉ោះឱ្យស្អាត បន្ទាប់មកចិតវាជារាងបញ្ឆិតៗ។
- លាយទឹកម្ជូរជាមួយ និងអំបិល, ស្ករស, ប៊ីចេងកូរចូលគ្នាឱ្យសព្វទុកមួយឡែកសិន។
- ដាក់ខ្លាញ់ឱ្យក្តៅ បន្ទាប់មកចាក់បន្លែចូលឆាត្រឡប់ឱ្យឆ្អិនបន្លែ បន្ទាប់មកចាក់ទឹកម្ជូរចូលឆាមួយត្រលប់ដួសស្រោចពីលើត្រីដែលដួស ដាក់ចានជាការស្រេច៕

0 comments:
Post a Comment