សហគ្រិនភាព

ប្រទេសទាំង១០​​ ដែលបានបញ្ជូន​​និស្សិត​​ទៅ​​​រៀន​នៅ​អាមេរិក​ច្រើន​ជាង​គេ​បំផុត

ចំនួន​និស្សិត​បរទេស​​​​តាម​សាលា​​នានា​នៅ​សហរដ្ឋ​អាមេរិក បាន​​កើន​​ឡើង​​យ៉ាង​ច្រើន​​ពី​មួយ​ឆ្នាំ​​ទៅ​មួយ​​ឆ្នាំ​ គឺ​ជាង​​១លាន​​នាក់​​​ក្នុង​​ឆ្នាំ​សិក្សា​២០១៥-២០១៦។​

និស្សិត​បរទេស​បាន​​កើន​​​ ៧,១% ​ធៀប​នឹង​​ឆ្នាំសិក្សា​មុន ដោយ​​ឆ្នាំ​នេះ​​មាន​ចំនួន​ ១ ០៤៣ ៨៣៩​នាក់ ស្មើ​នឹង ៥,២%​​នៃ​​និស្សិត​​ថ្នាក់​​ឧត្ដមសិក្សា​ទាំង​អស់​នៅ​អាមេរិក។

លំហូរ​​និស្សិត​​អន្តរជាតិ​​នៅ​អាមេរិក ភាគ​ច្រើន​​ពួក​គេ​ចូល​រៀន​​នៅ​សាលា​រដ្ឋ​ល្បី​ៗ។ ខាង​ក្រោម​នេះ​ជា​តួលេខ​​​​ច្រើន​ជាង​គេ​មក​ពី​​ប្រទេស​​ចំនួន​១០៖​

១០. ម៉ិកស៊ីកូ

​ចំនួន​ប្រជាជន​សរុប​ ១២២​លាន​នាក់ ​បញ្ជូន​​និស្សិត​​ទៅ​អាមេរិក​​​ក្នុង​ឆ្នាំ​សិក្សា ២០១៥-២០១៦ ​មាន​​ចំនួន​ ១៦ ៧៣៣​នាក់។

៩. ជប៉ុន

ចំនួន​ប្រជាជន​សរុប​ ១២៧​លាន​នាក់ ​បញ្ជូន​​និស្សិត​​ទៅ​អាមេរិក​​​ក្នុង​ឆ្នាំ​សិក្សា ២០១៥-២០១៦ ​មាន​​ចំនួន​ ១៩ ០៦០​នាក់។​

៨. ប្រេស៊ីល

ចំនួន​ប្រជាជន​សរុប​ ២០០​លាន​នាក់ ​បញ្ជូន​​និស្សិត​​ទៅ​អាមេរិក​​​ក្នុង​ឆ្នាំ​សិក្សា ២០១៥-២០១៦ ​មាន​​ចំនួន​ ១៩ ៣៧០​នាក់។

៧. កោះ​តៃវ៉ាន់

ចំនួន​ប្រជាជន​សរុប​ ២៤​លាន​នាក់ ​បញ្ជូន​​និស្សិត​​ទៅ​​អាមេរិក​​​ក្នុង​ឆ្នាំ​សិក្សា ២០១៥-២០១៦ ​មាន​​ចំនួន​ ២១ ១២៧​នាក់។

៦. វៀតណាម

ចំនួន​ប្រជាជន​សរុប​ ៩០​លាន​នាក់ ​បញ្ជូន​​និស្សិត​​ទៅ​​អាមេរិក​​​ក្នុង​ឆ្នាំ​សិក្សា ២០១៥-២០១៦ ​មាន​​ចំនួន​ ២១ ៤០៣​នាក់។

៥. កាណាដា

​ប្រទេស​ក្បែរ​ខាង​អាមេរិក​នេះ​ មាន​ចំនួន​ប្រជាជន​សរុប​ ៣៥​លាន​នាក់ ​បញ្ជូន​​និស្សិត​​ទៅ​​អាមេរិក​​​ក្នុង​ឆ្នាំ​សិក្សា ២០១៥-២០១៦ ​មាន​​ចំនួន​ ២៦ ៩៧៣នាក់។

៤. កូរ៉េខាងត្បូង

ចំនួន​ប្រជាជន​សរុប​ ៥​០លាន​នាក់ ​បញ្ជូន​​និស្សិត​​ទៅ​​អាមេរិក​​​ក្នុង​ឆ្នាំ​សិក្សា ២០១៥-២០១៦ ​មាន​​ចំនួន​ ៦១ ០០៧​នាក់។

៣. អារ៉ាប៊ីសាអ៊ូឌីត

​ចំនួន​ប្រជាជន​សរុប​ ២៩​លាន​នាក់ ​បញ្ជូន​​និស្សិត​​ទៅ​​អាមេរិក​​​ក្នុង​ឆ្នាំ​សិក្សា ២០១៥-២០១៦ ​មាន​​ចំនួន​ ៦១ ២៨៧នាក់។

២. ឥណ្ឌា

​​​មាន​ប្រជាជន​សរុប​ ១,៣ពាន់​លាន​នាក់ ច្រើន​ជាង​គេ​លំដាប់​ទី​២​លើ​លោក​ បញ្ជូន​​និស្សិត​​ទៅ​​អាមេរិក​​​ក្នុង​ឆ្នាំ​សិក្សា ២០១៥-២០១៦ ​មាន​​ចំនួន​ ១៦៥ ៩១៨នាក់។

១. ចិន​

ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​បំផុត​លើ​ផែន​ដី​ចំនួន ១,៤​ពាន់​លាន​នាក់ ​បញ្ជូន​​និស្សិត​​ទៅ​​អាមេរិក​​​ក្នុង​ឆ្នាំ​សិក្សា ២០១៥-២០១៦ ​មាន​​ចំនួន​ ៣២៨ ៥៤៧​នាក់៕

ប្រភព៖ Sabay



About Unknown

0 comments:

Post a Comment

Powered by Blogger.