មែនហើយ ខ្ញុំអាចនិយាយថា OMG ព្រោះមានស្ត្រីច្រើនណាស់ដែលខ្ញុំបានស្គាល់ តែងតែអៀនខ្មាស់ច្រើនក្នុងការចាប់ផ្តើម ឬពិភាក្សាអំពីការរួមភេទជាមួយប្តីរបស់ខ្លួន។ ដូច្នេះ តើអ្នកគួរតែធ្វើអ្វីទៅនៅពេលអ្នកចង់រួមភេទ និងប្រាប់ប្តីថាអ្នកចង់ដូចម្តេចទៅ? យ៉ាងណាមិញ មានវិធីសាស្ត្រមួយចំនួនដែលអ្នកអាចផ្តល់នូវគន្លឹះដ៏ងាយៗដើម្បីឲ្យខាងប្រុសដឹង និងសង្ឃឹមថា គាត់នឹងយល់គ្រប់គ្រាន់ថាអ្នកកំពុងតែចង់បានអ្វី។
ងូតទឹកឲ្យស្អាតមុនចូលគេង
រាល់ការធ្វើការងារផ្ទះទាំងអស់នៅពេលថ្ងៃ អាចនឹងធ្វើឲ្យអ្នកមើលទៅអស់កម្លាំង និងបែកញើសស្អុយខ្លួនមិនខាន ហើយវាក៏ពិបាកនឹងធ្វើឲ្យមានអារម្មណ៍ចង់រួមភេទណាស់។ ប៉ុន្តែបើសិនជាអ្នកចង់បង្កាត់ភ្លើងផ្លូវភេទខ្លះនៅយប់នេះមែន ចូរចំណាយពេលងូតទឹកដ៏យូរម្តងទៅមុនពេលចូលគេង បាញ់ទឹកអប់ឲ្យក្រអូប និងផាត់មុខខ្លះទៀតក៏បានដែរ។ គន្លឹះទាំងអស់នេះនឹងគ្រប់គ្រាន់សម្រាប់ប្តីអ្នកយល់ថា អ្នកកំពុងតែចង់បានអ្វីហើយ។
ស្រគួរស្រោមអនាម័យឲ្យហើយ
ចូរធ្វើយ៉ាងណាដាក់ស្រោមអនាម័យមួយនៅកន្លែងដែលវាអាចមើលឃើញ ហើយគាត់នឹងអាចប្រើវាភ្លាមៗនៅពេលអ្នកចង់រួមភេទជាមួយគ្នា។ អ្នកអាចទុកវានៅក្បែរគ្រែ ឬក្នុងបន្ទប់ទឹកក្បែរច្រាស់ដុសធ្មេញគាត់ ឬទូរស័ព្ទគាត់ ដូច្នេះវានឹងជួយរំលឹកថា គាត់មិនបានភ្លេចវាឡើយ។
ញ៉ាំអាហារពេលយូរលឿនបន្តិច
ហេតុផលដែលគាត់មិនចង់រួមភេទជាមួយអ្នក វាអាចដោយសារតែគាត់អស់កម្លាំង និងងងុយគេង នៅពេលអ្នករៀបចំអាហារពេលយំញ៉ាំជាមួយគ្នា។ ដូច្នេះ ចូររៀបចំអ្វីៗឲ្យបានលឿន ព្រមទាំងអាហារពេលយប់ឲ្យបានលឿនជាងធម្មតាផងទៅ។ កាលណាអ្នកញ៉ាំអាហារពេលយប់បានលឿនបែបនេះ អ្នកពិតជាមានពេលគ្រប់គ្រាន់សម្រាប់សកម្មភាពលើគ្រែច្រើនជាមិនខាន។
រៀបចំកូនឲ្យគេងបែកបន្ទប់ពីអ្នក
មនុស្សជាច្រើនទំនងជាមិនមានផាសុកភាពឡើយនៅពេលពួកគេគេងគ្រែរួមគ្នាជាមួយកូនៗ។ ដូច្នេះក្រោយពីអាហារពេលព្រឹករួច ចូរឲ្យកូនគេងបែកបន្ទប់ពីអ្នកទាំងពីរ ឬគេងជាមួយជីដូនជីតាគេវិញទៅ។
ប្រាប់គាត់ត្រង់ៗ
វាពិតជាគ្មានអ្វីល្អជាងប្រាប់គាត់ត្រង់ៗថាអ្នកចង់បានអ្វីនោះទេ។ សម្រាប់បុសភាគច្រើន វាពិតជារឿងមួយនាំឲ្យពួកគេមានអារម្មណ៍ខ្លាំងណាស់នៅពេលលឺផ្ទាល់ត្រចៀកថា ខាងស្រីប្រាប់នូវអ្វីដែលគេចង់បាន និងរបៀបដែលពួកគេចង់ឲ្យកើតមាន។ ដូច្នេះចូរព្យាយាមប្រើវិធីប្រាប់ត្រង់ៗបែបនេះតែម្តងក៏បានដែរ៕
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment